
ឯកឧត្តម ទូច គង្គា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ (ទ្រព្យសម្បត្តិរដ្ឋ) ជូនដល់រដ្ឋបាលស្រុក ឃុំ និងកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ
ស្រុកបុរីអូរស្វាយសែនជ័យ៖ នាវេលារសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ដដែលនេះ ឯកឧត្តម ទូច គង្គា អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ជូនដល់ភាគីពាក់ព័ន្ធជាច្រើនស្ថាប័ន។











