
បទយកការណ៍៖ ជ្រើសរើសជំនាញ TVET សម្រេចក្តីស្រមៃ នឹងនាំយុវជន មានឱកាសការងារលឿន មានជំនាញពិតប្រាកដ និងអនាគតរឹងមាំ
តាកែវ៖ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ សំណួរដ៏ធំមួយដែលតែងតែចោទសួរនៅក្នុងចិត្តនោះគឺ៖ «តើគួររៀនអ្វីបន្តបន្ទាប់ពីប្រឡងបាក់ឌុបចប់ ដើម្បីឱ្យមានការងារធ្វើពិតប្រាកដ និងអាចចិញ្ចឹមជីវិតបានល្អប្រសើរ?» ប្រសិនបើប្អូនៗកំពុងស្វែងរកចម្លើយ ឱកាសមាសដ៏ធំធេងកំពុងរង់ចាំប្អូនៗនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលបច្គេកទេស និងវិជ្ជាជីវៈ (TVET) របស់រដ្ឋ ស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។







