
បទយការណ៍៖ របរដាំត្រសក់ទ្រើង ជួយកសិករគំរូម្នាក់នៅក្រុងដូនកែវ រកចំណូលរាល់ថ្ងៃ និងជាគំរូកាត់បន្ថយការចំណាកស្រុក
តាកែវ៖ បន្ទាប់ពីការប្រមូលផលស្រូវរដូវវស្សាបានបញ្ចប់ កសិករភាគច្រើនតែងតែទុកដីស្រែចោលឱ្យទំនេររង់ចាំរដូវវស្សាឆ្នាំក្រោយមកដល់ ឬអ្នកខ្លះសម្រេចចិត្តធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ ប៉ុន្តែសម្រាប់ លោកពូ ទួន សុផាត ដែលជាកសិកររស់នៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បែរជាប្រែក្លាយដីស្រែទាំងនោះ ទៅជាចម្ការត្រសក់ទ្រើងពណ៌បៃតងស្រងាត់ ដែលកំពុងហុចផលជាប្រាក់ចំណូលចូលហោប៉ៅជារៀងរាល់ថ្ងៃ។








