
គណៈគ្រប់គ្រងវិទ្យាល័យព្រះរាជបូជនីយកិច្ច រៀបចំកិច្ចប្រជុំតម្រង់ទិស និងលើកទឹកចិត្តដល់សិស្សមនសិការពលរដ្ឋល្អ ថ្នាក់ទី១០ និងទី១១
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យព្រះរាជបូជនីយកិច្ច បានរៀបចំកិច្ចប្រជុំតម្រង់ទិស និងសំណេះសំណាលជាមួយសិស្សានុសិស្សក្រុម «មនសិការពលរដ្ឋល្អ» មកពីថ្នាក់ទី១០ និងថ្នាក់ទី១១ ក្នុងគោលបំណងផ្តល់ការណែនាំ ព្រមទាំងកោតសរសើរ និងលើកទឹកចិត្តចំពោះខិតខំប្រឹងប្រែងកន្លងមក។











