
រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» យ៉ាងមហោឡារិក ក្រោមប្រធានបទដ៏មានសារៈសំខាន់ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងគោលបំណងបង្កើនការយល់ដឹង បំផុសចលនាមហាជន និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនចេញពីសហគមន៍។











