
ឯកឧត្តម គីម រិទ្ធី ដឹកនាំគណៈប្រតិភូខេត្តព្រះវិហារ ធ្វើបទបង្ហាញ និងផ្តល់បទសម្ភាសន៍ជូន MOI TV អំពីវឌ្ឍនភាពឆមាសទី១ និងទិសដៅការងារបន្ត!
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងកម្មវិធីធ្វើបទបង្ហាញ និងផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ហៅកាត់ MOI TV នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ»។











