
(វីដេអូ)រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ដើម្បីបំផុសចលនាដាំដើមឈើ និងលើកកម្ពស់គម្របព្រៃឈើក្នុងខេត្ត
ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បំផុសចលនាឱ្យយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងមានឥទ្ធិពលបំផុតក្នុងការការពារ និងអភិរក្សព្រៃឈើ ដេីម្បីចូលរួម និងបង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន បង្កើតមាតិកាអប់រំលើបណ្តាញសង្គមផ្សេងៗ។ ការបំផុសចលនានេះនៅក្នុងឱកាស អញ្ជើញ ជាអធិបតី ភាពអបអរសាទ បុណ្យរុក្ខទិវា ៩ កក្កដា ២០២៦ ព្រមទាំងបានដាំកូនឈើលម្អសរុបចំនួន៣០០ដើម (ដើមក្ងោក) តាមដងផ្លូវជាតិលេខ៥ និងបាន ចែកជូនកូនឈើសម្រាប់តាមបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋចំនួន១.០០០ដើម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ ។











