
អភិបាលស្រុកមង្គលបូរី៖ «ការបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវតែមានតម្លាភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង»
អាជ្ញាធរស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានដាក់ចេញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ដោយផ្ដោតសំខាន់លើតម្លាភាព និងប្រសិទ្ធភាពនៃការងារគណនេយ្យភាពសង្គម ដើម្បីឆ្លើយតបឱ្យចំទិសដៅ និងតម្រូវការបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការគូសបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យផែនការសកម្មភាពរួម ស្ដីពីការងារគណនេយ្យភាពសង្គមឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាពរួមឆ្នាំ២០២៧ ដែលដឹកនាំផ្ទាល់ដោយ លោក កែវ តារារស្មីអភិបាលនៃគណៈអភិបាលស្រុក មង្គលបូរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។











