
សមត្ថកិច្ចស្រុកបាទី ស្រាវជ្រាវបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីលួចគាស់ចែតិយ៍ និងវាយកម្ទេចកោដ្ឋអដ្ឋិធាតុនៅវត្តចំបក់បិតមាស
តាកែវ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី «អំពើលួចមានស្ថានទម្ងន់ទោស» ដោយបានធ្វើសកម្មភាពលួចគាស់ទ្វារចែតិយ៍ និងវាយកម្ទេចកោដ្ឋអដ្ឋិធាតុ ដើម្បីស្វែងរកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងវត្តចំបក់បិតមាស ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។











