កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, សាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ អានបន្ត