
អាវុធហត្ថខេត្តតាកែវ ពន្លាតសមត្ថកិច្ចសហការជាមួយអាវុធហត្ថស្រុកអង្គរជ័យ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៨នាក់
តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ព្រមទាំង ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្លងដែនដីយ៉ាងមានប្រសិទ្ធភាព។











