
ខេត្តតាកែវ រកឃើញអ្នកឆ្លងមេរោគអេដស៍វិជ្ជមានករណីថ្មីចំនួន ១១៦នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
តាកែវ៖ លោកវេជ្ជបណ្ឌិត ជុំ សុវណ្ណវុទ្ធី ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ តាមរយៈការធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍លើប្រជាពលរដ្ឋសរុបចំនួន ១៣.៩១៩នាក់ បានរកឃើញវិជ្ជមានមេរោគអេដស៍ករណីថ្មីចំនួន ១១៦នាក់។











