
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ទទួលបានម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាជូនពលរដ្ឋ
តាកែវ៖ ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កើនភាពងាយស្រួលជូនប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំ «ពិធីប្រគល់-ទទួលម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM)» ចំនួន ១ គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។











