អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ

អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ

តាកែវ៖ អគារសល្យសាស្ត្រ (អគារសម្រាកព្យាបាលជំងឺក្រោយវះកាត់) នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រូវបានជួសជុល កែលម្អ និងរៀបចំយ៉ាងស្អាតបាតរួចរាល់ជាស្ថាពរ ១០០% ហើយ ព្រមទាំងបានរៀបចំកម្មវិធីសូត្រមន្ត ដើម្បីរៀបចំដាក់ឱ្យដំណើរការផ្លូវការ និងបើកទ្វារទទួលស្វាគមន៍ បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦នេះ។

ព័ត៌មានពាក់ព័ន្ធ

ខេត្តតាកែវ រកឃើញអ្នកឆ្លងមេរោគអេដស៍វិជ្ជមានករណីថ្មីចំនួន ១១៦នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
សុខាភិបាល
ខេត្តតាកែវ រកឃើញអ្នកឆ្លងមេរោគអេដស៍វិជ្ជមានករណីថ្មីចំនួន ១១៦នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
តាកែវ៖ លោកវេជ្ជបណ្ឌិត ជុំ សុវណ្ណវុទ្ធី ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ តាមរយៈការធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍លើប្រជាពលរដ្ឋសរុបចំនួន ១៣.៩១៩នាក់ បានរកឃើញវិជ្ជមានមេរោគអេដស៍ករណីថ្មីចំនួន ១១៦នាក់។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំដាក់ចេញយុទ្ធនាការក្ដៅរយៈពេល ៣០ថ្ងៃ ដើម្បីលុបបំបាត់ជំងឺគ្រុនឈាមទូទាំងខេត្ត
សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំដាក់ចេញយុទ្ធនាការក្ដៅរយៈពេល ៣០ថ្ងៃ ដើម្បីលុបបំបាត់ជំងឺគ្រុនឈាមទូទាំងខេត្ត
តាកែវ៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ចេញនូវ «ផែនការយុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាម រយៈពេល ៣០ថ្ងៃ» របស់មន្ទីរសុខាភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត, លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ, លោក លោកស្រី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៦ ព្រមទាំងប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់មន្ទីរ និងស្រុកប្រតិបត្តិទាំង៦ ទូទាំងខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះធ្វើយុទ្ធនាការអប់រំសុខភាព វិធានការការពារជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះអណ្តែត
សុខាភិបាល
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះធ្វើយុទ្ធនាការអប់រំសុខភាព វិធានការការពារជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះអណ្តែត
តាកែវ៖ ដើម្បីចូលរួមចំណែកការពារ និងទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាមក្នុងសហគមន៍ ស្របតាមផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា លើវិស័យសុខភាពសាធារណៈ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពជាក់ស្តែងជូនប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការ «៣កុំ ៣បំបាត់» នឹងរួមគ្នា ទប់ស្កាត់ជំងឺគ្រុនឈាម
សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការ «៣កុំ ៣បំបាត់» នឹងរួមគ្នា ទប់ស្កាត់ជំងឺគ្រុនឈាម
តាកែវ៖ ដើម្បីបន្តការពារ និងឆ្លើយតបទាន់ពេលវេលាចំពោះហានិភ័យនៃជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមការងារ រួមនឹងអាជ្ញាធរឃុំ-ភូមិ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់ និងបង្ក្រាបប្រភពចម្លងជំងឺគ្រុនឈាម នឹងចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតទប់ស្កាត់ជំងឺគ្រុនឈាមស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ចុះយុទ្ធនាការអប់រំ ដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លា ការពារជំងឺគ្រុនឈាម ជូនអ្នកភូមិចានទាប
សុខាភិបាល
ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ចុះយុទ្ធនាការអប់រំ ដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លា ការពារជំងឺគ្រុនឈាម ជូនអ្នកភូមិចានទាប
តាកែវ៖ ក្នុងការចូលរួមចំណែកការពារ និងថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដោយមានការគាំទ្រពី លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហង់ សីហា អនុប្រធានការិយាល័យ រួមជាមួយសហការី បានចុះបេសកកម្មបើកយុទ្ធនាការរួមគ្នាផ្សព្វផ្សាយអប់រំសុខភាពស្តីពីជំងឺគ្រុនឈាម ព្រមទាំងចុះដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លាដោយផ្ទាល់ នៅក្នុងភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយ ការចូលរួមយ៉ាងជិតស្និទ្ធពី លោកស្រីមេភូមិ និងលោកអនុភូមិចានទាប លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាផ្ចឹកជ្រុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
មន្ទីរពេទ្យបង្អែកខេត្តតាកែវ បើកផ្ដល់សេវាកម្មតេស្តពិនិត្យសុខភាពទូទៅតាមបែបទំនើប លឿនរហ័ស និងមិនចាំបាច់ឆ្លងកាត់ការចុះឈ្មោះរង់ចាំយូរ
សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តតាកែវ បើកផ្ដល់សេវាកម្មតេស្តពិនិត្យសុខភាពទូទៅតាមបែបទំនើប លឿនរហ័ស និងមិនចាំបាច់ឆ្លងកាត់ការចុះឈ្មោះរង់ចាំយូរ
តាកែវ៖ សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងមកទទួលសេវាកម្មតេស្តពិនិត្យសុខភាពទូទៅ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ! ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ក៏ដូចជាការគិតគូរពីតំលៃពេលវេលាដ៏មានតម្លៃរបស់លោកអ្នក មន្ទីរពិសោធន៍របស់យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវ «សេវាពិនិត្យសុខភាពទូទៅដោយផ្ទាល់» ដែលជាយន្តការថ្មី ជួយឱ្យបងប្អូនអាចមកទទួលសេវាកម្មតេស្តឈាម និងពិនិត្យទឹកនោមបានភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការចុះឈ្មោះស្មុគស្មាញជាមួយមន្ទីរពេទ្យឡើយ។ គោលបំណងធំបំផុតរបស់យើង គឺបង្កើតភាពងាយស្រួល ផ្ដល់ភាពស្រឡះចិត្ត និងកាត់បន្ថយពេលវេលារង់ចាំរបស់បងប្អូនឱ្យមកនៅត្រឹមកម្រិតទាបបំផុត។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត

ព័ត៌មានថ្មីៗ

មន្ទីររៀបចំដែនដីខេត្តតាកែវ ប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងស្រុកត្រាំកក់
សកម្មភាពថ្នាក់ដឹកនាំ

មន្ទីររៀបចំដែនដីខេត្តតាកែវ ប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងស្រុកត្រាំកក់

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមទី៦ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានរៀបចំពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ពបស្វាយ និងភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយអាវុធហត្ថស្រុកសំរោង បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់
សន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយអាវុធហត្ថស្រុកសំរោង បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់

តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានស្រុកសំរោងយ៉ាងមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ដំណឹងដ៏រីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដូនកែវ ខេត្តតាកែវ
សេចក្តីជូនដំណឹង

ដំណឹងដ៏រីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដូនកែវ ខេត្តតាកែវ

ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតដល់ ៨០០ កន្លែង​ ក្នុងក្រុងដូនកែវ​ បានមកទៀតហើយ​។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលដំណើរការសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ - មន្ទីរព័ត៌មានខេត្តតាកែវ