
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តន៍ជនក្នុងខេត្តតាកែវ
តាកែវ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តន៍ជន សរុបជាង ១,៥០០នាក់ មកពីស្រុកព្រៃកប្បាស ស្រុកសំរោង និងស្រុកអង្គរបូរី នារសៀលថ្ងៃសៅ ទី ២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះគំរូវីរភាព ការលះបង់ និងគុណបំណាច់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូន អ៊ុំ ពូ មីង ជាអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់។








