
ប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានលើកមកពន្យល់ដល់សិស្ស និស្សិតជិត ១ ០០០នាក់ នៅខេត្តតាកែវ
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) រៀបចំកម្មវិធី «ក្តីសុបិនហ្វូណន» វេទិកាបាឋកថាអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងអត្ថប្រយោជន៍ដ៏ធំធេងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ (FTC) ដល់សិស្ស និស្សិតប្រមាណ ៩៧០នាក់ នៅក្នុងខេត្តតាកែវ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីគម្រោងប្រវត្តិសាស្ត្រនេះ ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សេដ្ឋកិច្ច-សង្គមកម្ពុជា។








