
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវថ្មី ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំពង្រឹងការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុង ដើរទន្ទឹមគ្នានឹងការលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព








