
អាវុធហត្ថក្រុងបាត់ដំបង ឆ្មក់ឃាត់ខ្លួនយុវជនម្នាក់ ខណៈកំពុងលក់ដូរម៉ាទឹកកកចំនួន ១៣៧ កញ្ចប់
បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ១៣៧ កញ្ចប់ ដើម្បីចាត់ការតាមច្បាប់។











