
កងរាជអាវុធហត្ថស្រុកសង្កែ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ៣ នាក់
បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ បានចុះបង្ក្រាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ១ លើក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ កាលពីម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ នៅចំណុចក្រុមទី ០៦ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ នេះបើតាមគណនីហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។











