
ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ចុះយុទ្ធនាការអប់រំ ដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លា ការពារជំងឺគ្រុនឈាម ជូនអ្នកភូមិចានទាប
តាកែវ៖ ក្នុងការចូលរួមចំណែកការពារ និងថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដោយមានការគាំទ្រពី លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហង់ សីហា អនុប្រធានការិយាល័យ រួមជាមួយសហការី បានចុះបេសកកម្មបើកយុទ្ធនាការរួមគ្នាផ្សព្វផ្សាយអប់រំសុខភាពស្តីពីជំងឺគ្រុនឈាម ព្រមទាំងចុះដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លាដោយផ្ទាល់ នៅក្នុងភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយ ការចូលរួមយ៉ាងជិតស្និទ្ធពី លោកស្រីមេភូមិ និងលោកអនុភូមិចានទាប លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាផ្ចឹកជ្រុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។










