
អ្នកនាំពាក្យ ៖ រោងចក្រសហគ្រាសមួយចំនួន ដែលនៅជុំវិញខេត្តបន្ទាយមានជ័យ បានទទួលយកកម្មករ ពីរោងចក្រ ហាយ-ថេកជាបន្តបន្ទាប់
ក្រុមហ៊ុន ស៊ិនគិ អ៊ឹមភើរៀល ខេមបូឌៀ(Sunky Apparel Cambodia) ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ឆ្នាំង និងរោងចក្រផ្សេងៗទៀត ដែលស្ថិតនៅជុំវិញ ខេត្តបន្ទាយមានជ័យ បានទទួលយកបងប្អូនកម្មកររបស់ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល(ខេមបូឌា)ជាបន្តបន្ទាប់ ក្រោយពីក្រុមហ៊ុនបានប្រកាសបិទ ដំណើរការអាជីវកម្មត្រឹមខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។











