
អាជ្ញាធរក្រុងសិរីសោភ័ណ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធទឹកកខ្វក់ និងពិភាក្សាគម្រោងសាងសង់ផ្លូវថ្មើរជើង
បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធទឹកកខ្វក់ និងពិភាក្សាលើគម្រោងសាងសង់ផ្លូវថ្មើរជើងក្នុងក្រុងសិរីសោភ័ណ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការអភិវឌ្ឍន៍ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។











