
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះធ្វើយុទ្ធនាការអប់រំសុខភាព វិធានការការពារជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះអណ្តែត
តាកែវ៖ ដើម្បីចូលរួមចំណែកការពារ និងទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាមក្នុងសហគមន៍ ស្របតាមផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា លើវិស័យសុខភាពសាធារណៈ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពជាក់ស្តែងជូនប្រជាពលរដ្ឋ។










