បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕

ព័ត៌មានពាក់ព័ន្ធ

អភិបាលស្រុកក្រគរ ចូលរួមបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញជូនបុគ្គលិកសហគ្រាស និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម
អប់រំ និងកីឡា
អភិបាលស្រុកក្រគរ ចូលរួមបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញជូនបុគ្គលិកសហគ្រាស និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ និងលោក កុល ប៊ុនធឿន តំណាងមន្ទីរការងារខេត្តពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញ និងប្រគល់វិញ្ញាបនបត្រជូនបុគ្គលិកក្រុមហ៊ុនសហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ គឺជារៀបចំឡើងតាមរយៈកិច្ចសហការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និង ក្រុមហ៊ុន ថូភេក ឯ.ក / អ៊ីមែកស៍ ឯ.ក ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមកីឡាករបួងសួងនៅបូជនីយដ្ឋានឧកញ្ញា ឃ្លាំង មឿង អបអរសាទរក្រុមកីឡាករទទួលជ័យលាភី
អប់រំ និងកីឡា
ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមកីឡាករបួងសួងនៅបូជនីយដ្ឋានឧកញ្ញា ឃ្លាំង មឿង អបអរសាទរក្រុមកីឡាករទទួលជ័យលាភី
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមកីឡាករបួងសួងសុំសេចក្ដីសុខនៅបូជនីយដ្ឋាន ឧកញ្ញា ឃ្លាំង មឿង និងបានសំណេះសំណាលអបអរសាទរក្រុមកីឡាករដែលបានដណ្តើមពានជ័យលាភីជូនអង្គភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការបានប្រគល់ថវិកាឧបត្ថម្ភចំនួន ១០លានរៀល ព្រមទាំងផ្តល់អនុសាសន៍ឱ្យបន្តរក្សាវិន័យ សាមគ្គីភាព និងត្រៀមខ្លួនប្រកួតយកជ័យលាភីថ្មីៗបន្តទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលារៀនអន្តរជាតិ វេស្ទឡាញន៍ រួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស
អប់រំ និងកីឡា
សាលារៀនអន្តរជាតិ វេស្ទឡាញន៍ រួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស
សាលារៀនអន្តរជាតិ វេស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ ចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនភ្នំក្រវាញ បួងសួងសុំក្ដីសុខ និងជោគជ័យក្នុងការប្រឡងបាក់ឌុប
អប់រំ និងកីឡា
សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនភ្នំក្រវាញ បួងសួងសុំក្ដីសុខ និងជោគជ័យក្នុងការប្រឡងបាក់ឌុប
សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនភ្នំក្រវាញ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ និងជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខាងមុខនេះ ដើម្បីពង្រឹងស្មារតី និងទទួលបានលទ្ធផលល្អប្រសើរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលាបឋមសិក្សាពោធិ៍សាត់ ជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិលេខ៦ ឆ្នាំ២០២៥
អប់រំ និងកីឡា
សាលាបឋមសិក្សាពោធិ៍សាត់ ជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិលេខ៦ ឆ្នាំ២០២៥
លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ និងប្រគល់បណ្ណសរសើរជូនបុគ្គលិកអប់រំ នៃសាលាបឋមសិក្សាពោធិ៍សាត់ ក្រោយទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ ចំណាត់ថ្នាក់លេខ៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រសួងអប់រំ ចុះសាកល្បងឧបករណ៍ស្រាវជ្រាវ ដើម្បីពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងសហគមន៍ នៅខេត្តពោធិ៍សាត់
អប់រំ និងកីឡា
ក្រសួងអប់រំ ចុះសាកល្បងឧបករណ៍ស្រាវជ្រាវ ដើម្បីពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងសហគមន៍ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសមកពីក្រសួងអប់រំ យុវជន និងកីឡា បានចុះបេសកកម្មប្រមូលទិន្នន័យជាក់ស្ដែង ដើម្បីធ្វើតេស្តសាកល្បងឧបករណ៍ស្រាវជ្រាវស្ដីពី ការវិភាគស្ថានភាពភាពជាដៃគូរវាងវិស័យឯកជន និងសហគមន៍ក្នុងវិស័យអប់រំ នៅសាលាបឋមសិក្សាពោធិ៍សាត់ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ ។ នៅក្នុងសកម្មភាពប្រមូលទិន្នន័យនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងមាតាបិតាសិស្ស។ ការចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងគោលដៅនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មាន និងធាតុចូលពិតប្រាកដ ដើម្បីយកទៅរៀបចំយន្តការ កែលម្អគុណភាពអប់រំ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលារៀន សហគមន៍ និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងឃុំអង្កាញ់ និងជំរុញឱ្យអាជ្ញាធរបម្រើសេវាជូនពលរដ្ឋឱ្យបានលឿនរហ័ស
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងឃុំអង្កាញ់ និងជំរុញឱ្យអាជ្ញាធរបម្រើសេវាជូនពលរដ្ឋឱ្យបានលឿនរហ័ស

តាកែវ៖ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស បានអញ្ជើញចុះពិនិត្យនូវដំណើរការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជំរុញសមាជិកគណបក្សផ្សព្វផ្សាយពីសមិទ្ធផលរបស់បក្សទៅកាន់ពលរដ្ឋ សំដៅពង្រីកភាពឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជំរុញសមាជិកគណបក្សផ្សព្វផ្សាយពីសមិទ្ធផលរបស់បក្សទៅកាន់ពលរដ្ឋ សំដៅពង្រីកភាពឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧

តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តតាកែវទាំងអស់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខនេះ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរងខេត្តតាកែវ ចុះពិនិត្យយុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណនៅឃុំលាយបូរ ព្រមទាំងជំរុញឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលរងខេត្តតាកែវ ចុះពិនិត្យយុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណនៅឃុំលាយបូរ ព្រមទាំងជំរុញឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ

តាកែវ៖ លោក ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ថ្មីៗនេះ បានអញ្ជើញចុះពិនិត្យ យុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានដាក់ឱ្យមូលដ្ឋានរៀបចំធ្វើជូនប្រជាពលរដ្ឋដែលផុតសុពលភាព ប្រជាពលរដ្ឋគ្រប់អាយុត្រូវធ្វើថ្មី និងការដោះស្រាយរាល់ឯកសារមិនទាន់សមស្រប នៅប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុក TVET ជា «ស្ពានចម្លង» យុវជន និងជា «វិថីចាប់យកជំនាញពិតប្រាកដ» ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុក TVET ជា «ស្ពានចម្លង» យុវជន និងជា «វិថីចាប់យកជំនាញពិតប្រាកដ» ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង

តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីប្រគល់សញ្ញាបត្រដល់សិស្ស និងនិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ» នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ថា ជាស្ពានចម្លងដ៏រឹងមាំសម្រាប់យុវជនឆ្ពោះទៅកាន់គោលដៅ និងក្តីស្រមៃរបស់ពួកគេ ហើយ TVET គឺជាវិថីនៃការចាប់យកជំនាញដ៏ពិតប្រាកដសម្រាប់ជីវិត។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត