
អភិបាលខេត្តតាកែវ និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបរដ្ឋមន្ត្រីកសិកម្មលីបេរីយ៉ា ជម្រុញការស្វែងយល់ពីសហគមន៍កសិកម្មទំនើប និងឱកាសវិនិយោគ
នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា) រួមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អាឡិចសាន់ឌើរ នូនេតា (Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសលីបេរីយ៉ា នៅទីស្នាក់ការការិយាល័យសហគមន៍ប្រើប្រាស់ទឹកប្រឡាយតាស៊ូង ក្នុងស្រុកព្រៃកប្បាស។










