
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះសិក្សាទីតាំងប្រឡាយទឹក ១ខ្សែ ប្រវែងជិត ១គីឡូម៉ែត្រ ក្នុងស្រុកទ្រាំង ដើម្បីស្តារឡើងវិញជូនប្រជាកសិករ
តាកែវ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការទាញយកប្រភពទឹកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សហការជាមួយអាជ្ញាធរភូមិ-ឃុំ បានចុះសិក្សាស្រាវជ្រាវទីតាំងប្រឡាយទឹកចំនួន ១ខ្សែ ដែលមានប្រវែង ៩៥០ម៉ែត្រ ស្ថិតនៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។










