
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖សុខសន្តិភាពជាបុព្វហេតុដែលមិនអាចខ្វះបាន ក្នុងការធ្វើអោយវិស័យព្រះពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើន
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖សុខសន្តិភាពជាបុព្វហេតុដែលមិនអាចខ្វះបាន ក្នុងការធ្វើអោយវិស័យព្រះពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើន តាកែវ៖ថ្លែងនៅចំពោះព្រះភ័ក្រព្រះសង្ឃ មន្រ្តីរាជការ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង១ពាន់នាក់ ក្នុងឱកាសអញ្ជើញសម្ភោធឆ្លងមហាកុដិ និងសមិទ្ធិផលនានា នៅវត្តអង្គមន្រ្តី ស្ថិតក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ បានលើកឡើងពីតម្លៃសុខសន្ដិភាពដែលមិនអាចខ្វះបានក្រោមការលះបង់សាច់ស្រស់ឈាមស្រស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដើរទន្ទឹមគ្នា និងមានការរីកចម្រើនឥតឈប់ឈរគួរជាទីមោទនៈ។










