
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «កម្ពុជារយៈពេល ២៨ឆ្នាំចុងក្រោយ ប្រឹងកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»
តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៨ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញមក ពោលគឺក្នុងរយៈពេល ២៨ឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងសន្ធឹកសន្ធាប់ដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា។











