
មន្ទីរសាធារណការខេត្តតាកែវ បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានយ៉ាងសកម្ម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
តាកែវ៖ ក្រោមការណែនាំ និងដឹកនាំផ្ទាល់ពី លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការខេត្ត បានខិតខំប្រឹងប្រែងបន្តសកម្មភាពចុះថែទាំ ជួសជុល និងពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែក្នុងខេត្ត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។











