
តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទ ១២ខ្សែ ប្រវែងជាង ១២០គីឡូម៉ែត្រ នៅស្រុកចំនួន៦ ក្នុងខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន ១២ខ្សែ ដែលមានប្រវែងសរុបជាង ១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តតាកែវ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកជួសជុល និងថែទាំ។











