
ក្រុមនិស្សិតច្បាប់ជំនាន់ទី២២ ឆ្នាំទី៣ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាមUMEសម្តែងសវនាការត្រាប់សំណុំរឿងរដ្ឋប្បវេណី ក្រោមប្រធានបទ "វិវាទដីធ្លី"
ក្រុមនិស្សិតច្បាប់ឆ្នាំទី៣ ជំនាន់ទី២២ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាមUME បានបង្ហាញសមត្ថិភាពសម្តែងនូវសវនាការត្រាប់សំណុំរឿងរដ្ឋប្បវេណី ក្រោមប្រធានបទ"វិវាទដីធ្លី" ដែលការសំដែងនេះបានឆ្លុះបញ្ចាំងពីការបំប្លែងទ្រឹស្តីច្បាប់ចេញពីថ្នាក់រៀន មកអនុវត្តជាក់ស្តែងក្នុងបន្ទប់តុលាការសាកល្បង ដែលបង្ហាញពីសមត្ថភាពយ៉ាងមាំមួនរបស់និស្សិតច្បាប់ UME ក្នុងការដើរតួអង្គជា ចៅក្រម ក្រឡាបញ្ជី និងមេធាវីការពារដើមបណ្តឹង ចុងបណ្តឹង និងតួអង្គផ្សេងៗទៀតធ្វើជា មេភូមិ មេឃុំ ធ្វើជាសាក្សីជាដើម។ ហើយការសំដែងតុលាការត្រាប់ខាងលើនេះបានធ្វើឡើងនៅសាកលវិទ្យាល័យUMEកំពង់ចាមនាពាក់កណ្តាលខែកក្កដាឆ្នាំ២០២៦នេះដោយមានការអញ្ជើញជាអធិបតីភាពីលោក សំ ធឿន នាយករងសាកលវិទ្យាល័យ នាយិការង រួមទាំងគណៈកម្មការ សាស្រ្តាចារ្យដឹកនាំ និងអាណាព្យាបាលរបស់សមណនិស្សិត និស្សិត ដើម្បីចូលរួមផ្តល់កម្លាំងចិត្តផងដែរ។











