ព័ត៌មានក្នុងខេត្ត

ក្រសួងវប្បធម៌ និងអាជ្ញាធរស្រុកអង្គរបូរី បើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យាលើទីតាំង «បុរាណស្ថានភ្នំតូច»
សិល្បៈនិងវប្បធម៌
ក្រសួងវប្បធម៌ និងអាជ្ញាធរស្រុកអង្គរបូរី បើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យាលើទីតាំង «បុរាណស្ថានភ្នំតូច»
តាកែវ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា លោក ឈន ប៊ុនហាក់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ និងសហការី និងអាជ្ញាធរស្រុកអង្គរបូរី ដឹកនាំដោយលោក ឈឹម ធី អភិបាលរងស្រុក នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបើកការដ្ឋាន «កំណាយស្រាវជ្រាវបុរាណវិទ្យា» ជាផ្លូវការនៅលើទីតាំង «បុរាណស្ថានភ្នំតូច» ដែលស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត