ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

អប់រំ និងកីឡា
ខេត្តតាកែវ៖ បេក្ខជនប្រឡងជាប់បាក់ឌុបជាង ៨ពាន់នាក់ (៨៤,៤៤%) ថយចុះ ២,២៥% បើធៀបនឹងឆ្នាំ២០២៥
តាកែវ៖ លទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រកាសនាព្រឹកថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ហាញថា ខេត្តតាកែវមានបេក្ខជនប្រឡងជាប់សរុប ៨,០៣៣ នាក់ (ស្មើនឹង ៨៤,៤៤%) នៃបេក្ខជនមកប្រឡងសរុប ៩,៥៦៣ នាក់។ តួលេខនេះមានការថយចុះប្រមាណ ២,២៥% បើប្រៀបធៀបនឹងឆ្នាំ២០២៥ កន្លងទៅ។


អប់រំ និងកីឡា
ដំណើរការប្រឡងបាក់ឌុបសម័យប្រឡង ១០ សីហា ២០២៦ ព្រឹកថ្ងៃដំបូងនៅខេត្តតាកែវ ប្រព្រឹត្តទៅដោយរលូន ខណៈបេក្ខជនមកប្រឡងរហូតដល់ ៩៩.៥០%
តាកែវ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦ សម្រាប់វេនព្រឹកថ្ងៃដំបូង នៅក្នុងមណ្ឌលប្រឡងទាំង ១៧ ក្នុងខេត្តតាកែវ ប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពខ្ពស់ ក្រោមការយកចិត្តទុកដាក់ និងកិច្ចសហការយ៉ាងម៉ត់ចត់ពី ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងកងកម្លាំងសមត្ថកិច្ច ។


អប់រំ និងកីឡា
នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ៖ «ការជ្រើសរើសជំនាញខុសចំណូលចិត្ត ខាតបង់ធំជាងគេគឺពេលវេលា!»
តាកែវ៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានគូសបញ្ជាក់ថា «ការជ្រើសរើសជំនាញខុសចំណូលចិត្ត ខាតបង់ធំជាងគេគឺពេលវេលា!» ហើយរំលឹកឱ្យសិស្សបាក់ឌុប ស្គាល់ខ្លួនឯងឱ្យច្បាស់មុនជ្រើសរើសជំនាញ ជាពិសេសការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ គឺជារឿងសំខាន់ក្នុងជីវិត និងជាគ្រឹះដ៏សំខាន់បំផុតក្នុងការកំណត់ជោគវាសនាអាជីពការងារនាពេលអនាគត។


អប់រំ និងកីឡា
ខេត្តតាកែវ រៀបចំកម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ
ក្រុមមនុស្សប្រមាណជិត១នាក់ដែលជាសិស្សនិស្សិត មន្រ្តីរាជការ កីឡាករ កីឡាការនីនិងបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាតឹត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះបានជួបជុំគ្នានៅបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវដើម្បីចូលរួមកម្មវិធីដើរនិងរត់កម្សាន្តសប្បុរសធម៌ក្រោមប្រធានបទ «១ម៉ឺនជំហានដើម្បីសិស្ស ១ម៉ឺននាក់» ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ។

