ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ពង្រីកសេវាសម្រាលកូនដោយគ្មានការឈឺចាប់ និងសេវាលាងឈាម ដើម្បីកាត់បន្ថយការចំណាយ និងបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋ
ខេត្តតាកែវ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តតាកែវ បាននិងកំពុងពង្រីកសេវាសុខាភិបាលថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦ នេះ ដោយក្នុងនោះរួមមាន «សេវាសម្រាលកូនដោយគ្មានការឈឺចាប់» ក្នុងផ្នែកសម្ភព និង «សេវាលាងឈាម» ជូនដល់អ្នកជំងឺតម្រង់នោម។


សុខាភិបាល
ពលរដ្ឋជិត ៣០០នាក់ ក្នុងស្រុកទ្រាំង ទទួលបានការពិនិត្យ សុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យភ្នែកតាកែវ និងអង្គការដៃគូ
ទ្រាំង៖ ក្រោមការសហការរៀបចំរវាងអង្គការការីតាស មន្ទីរពេទ្យភ្នែកតាកែវ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាយ៉ាងថ្លៃថ្លាពីអង្គការ The Fred Hollows Foundation និងអង្គការ Bloomberg Philanthropies កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីពិនិត្យ និងប្រឹក្សាសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពត្រឡាច ស្ថិតក្នុងភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តតាកែវ ទទួលបានម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ (AIM) ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាជូនពលរដ្ឋ
តាកែវ៖ ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កើនភាពងាយស្រួលជូនប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបចំ «ពិធីប្រគល់-ទទួលម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM)» ចំនួន ១ គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តតាកែវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយអង្គការ Helen Keller អន្តរជាតិ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពមាតានិងទារក
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ មានរៀបចំ «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការលើសកម្មភាពអាហារូបត្ថម្ភ សម្រាប់ឆ្នាំ២០២៦-២០២៧» រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ និងអង្គការ Helen Keller អន្តរជាតិ។


សុខាភិបាល
អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ
តាកែវ៖ អគារសល្យសាស្ត្រ (អគារសម្រាកព្យាបាលជំងឺក្រោយវះកាត់) នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រូវបានជួសជុល កែលម្អ និងរៀបចំយ៉ាងស្អាតបាតរួចរាល់ជាស្ថាពរ ១០០% ហើយ ព្រមទាំងបានរៀបចំកម្មវិធីសូត្រមន្ត ដើម្បីរៀបចំដាក់ឱ្យដំណើរការផ្លូវការ និងបើកទ្វារទទួលស្វាគមន៍ បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦នេះ។


សុខាភិបាល
ខេត្តតាកែវ រកឃើញអ្នកឆ្លងមេរោគអេដស៍វិជ្ជមានករណីថ្មីចំនួន ១១៦នាក់ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
តាកែវ៖ លោកវេជ្ជបណ្ឌិត ជុំ សុវណ្ណវុទ្ធី ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ តាមរយៈការធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍លើប្រជាពលរដ្ឋសរុបចំនួន ១៣.៩១៩នាក់ បានរកឃើញវិជ្ជមានមេរោគអេដស៍ករណីថ្មីចំនួន ១១៦នាក់។


សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំដាក់ចេញយុទ្ធនាការក្ដៅរយៈពេល ៣០ថ្ងៃ ដើម្បីលុបបំបាត់ជំងឺគ្រុនឈាមទូទាំងខេត្ត
តាកែវ៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ចេញនូវ «ផែនការយុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាម រយៈពេល ៣០ថ្ងៃ» របស់មន្ទីរសុខាភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត, លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ, លោក លោកស្រី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៦ ព្រមទាំងប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមថ្នាក់មន្ទីរ និងស្រុកប្រតិបត្តិទាំង៦ ទូទាំងខេត្តតាកែវ។


សុខាភិបាល
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះធ្វើយុទ្ធនាការអប់រំសុខភាព វិធានការការពារជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះអណ្តែត
តាកែវ៖ ដើម្បីចូលរួមចំណែកការពារ និងទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាមក្នុងសហគមន៍ ស្របតាមផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា លើវិស័យសុខភាពសាធារណៈ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពជាក់ស្តែងជូនប្រជាពលរដ្ឋ។


សុខាភិបាល
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការ «៣កុំ ៣បំបាត់» នឹងរួមគ្នា ទប់ស្កាត់ជំងឺគ្រុនឈាម
តាកែវ៖ ដើម្បីបន្តការពារ និងឆ្លើយតបទាន់ពេលវេលាចំពោះហានិភ័យនៃជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមការងារ រួមនឹងអាជ្ញាធរឃុំ-ភូមិ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់ និងបង្ក្រាបប្រភពចម្លងជំងឺគ្រុនឈាម នឹងចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតទប់ស្កាត់ជំងឺគ្រុនឈាមស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។


សុខាភិបាល
ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ចុះយុទ្ធនាការអប់រំ ដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លា ការពារជំងឺគ្រុនឈាម ជូនអ្នកភូមិចានទាប
តាកែវ៖ ក្នុងការចូលរួមចំណែកការពារ និងថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដោយមានការគាំទ្រពី លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារសុខាភិបាលស្រុកប្រតិបត្តិអង្គរកា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហង់ សីហា អនុប្រធានការិយាល័យ រួមជាមួយសហការី បានចុះបេសកកម្មបើកយុទ្ធនាការរួមគ្នាផ្សព្វផ្សាយអប់រំសុខភាពស្តីពីជំងឺគ្រុនឈាម ព្រមទាំងចុះដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មូសខ្លាដោយផ្ទាល់ នៅក្នុងភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយ ការចូលរួមយ៉ាងជិតស្និទ្ធពី លោកស្រីមេភូមិ និងលោកអនុភូមិចានទាប លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាផ្ចឹកជ្រុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។


សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្តតាកែវ បើកផ្ដល់សេវាកម្មតេស្តពិនិត្យសុខភាពទូទៅតាមបែបទំនើប លឿនរហ័ស និងមិនចាំបាច់ឆ្លងកាត់ការចុះឈ្មោះរង់ចាំយូរ
តាកែវ៖ សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងមកទទួលសេវាកម្មតេស្តពិនិត្យសុខភាពទូទៅ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ!
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ក៏ដូចជាការគិតគូរពីតំលៃពេលវេលាដ៏មានតម្លៃរបស់លោកអ្នក មន្ទីរពិសោធន៍របស់យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវ «សេវាពិនិត្យសុខភាពទូទៅដោយផ្ទាល់» ដែលជាយន្តការថ្មី ជួយឱ្យបងប្អូនអាចមកទទួលសេវាកម្មតេស្តឈាម និងពិនិត្យទឹកនោមបានភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការចុះឈ្មោះស្មុគស្មាញជាមួយមន្ទីរពេទ្យឡើយ។ គោលបំណងធំបំផុតរបស់យើង គឺបង្កើតភាពងាយស្រួល ផ្ដល់ភាពស្រឡះចិត្ត និងកាត់បន្ថយពេលវេលារង់ចាំរបស់បងប្អូនឱ្យមកនៅត្រឹមកម្រិតទាបបំផុត។


សុខាភិបាល
សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

