ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

បទយកការណ៍
បទយកការណ៍៖ ជ្រើសរើសជំនាញ TVET សម្រេចក្តីស្រមៃ នឹងនាំយុវជន មានឱកាសការងារលឿន មានជំនាញពិតប្រាកដ និងអនាគតរឹងមាំ
តាកែវ៖ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ សំណួរដ៏ធំមួយដែលតែងតែចោទសួរនៅក្នុងចិត្តនោះគឺ៖ «តើគួររៀនអ្វីបន្តបន្ទាប់ពីប្រឡងបាក់ឌុបចប់ ដើម្បីឱ្យមានការងារធ្វើពិតប្រាកដ និងអាចចិញ្ចឹមជីវិតបានល្អប្រសើរ?» ប្រសិនបើប្អូនៗកំពុងស្វែងរកចម្លើយ ឱកាសមាសដ៏ធំធេងកំពុងរង់ចាំប្អូនៗនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលបច្គេកទេស និងវិជ្ជាជីវៈ (TVET) របស់រដ្ឋ ស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


បទយកការណ៍
បទយកការណ៍៖ សិស្សវិទ្យាល័យអង្គរកា រួមគ្នាធ្វើ«នំម៉ាហ្វីន និងទឹកសណ្តែក»សម្រាប់លក់ ផ្គត់ផ្គង់ការសិក្សា និងសន្សំទុកបន្តថ្នាក់ឧត្តមសិក្សា ក្រោយទំនេរពីការសិក្សា
តាកែវ៖ ស្ថិតនៅក្រោមដំបូលនៃវិទ្យាល័យមួយ នៃស្រុកត្រាំកក់ ខេត្តតាកែវ សំឡេងសើចសប្បាយលាយឡំនឹងក្លិនឈ្ងុយឈ្ងប់នៃនំដែលទើបនឹងដុតឆ្អិនថ្មីៗ បានក្លាយទៅជាទិដ្ឋភាព និងជានិមិត្តរូបថ្មីមួយនៃការផ្លាស់ប្តូរនិងឈានទៅចាប់យកក្តីសម្រៃ។ វាមិនមែនគ្រាន់តែជាសកម្មភាពក្រៅម៉ោងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «សហគ្រាសខ្នាតតូច» មួយដែលកំពុងបណ្តុះបណ្តាលយុវជនឱ្យចេះបង្កើតមុខរបរ បណ្តុះជំនាញទុន និងស្វែងរកប្រាក់ចំណូល ដើម្បីបន្តក្តីស្រមៃទៅកាន់មហាវិទ្យាល័យ។


បទយកការណ៍
បទយកការណ៍៖ TVET ថ្នាលបណ្តុះបណ្តាលយុវជន «យុវជនម្នាក់ ត្រូវមានជំនាញច្បាស់លាស់មួយសម្រាប់ខ្លួនឯង» ដើម្បីអនាគតរុងរឿង និងចាកចេញពីភាពក្រីក្រ
បទយកការណ៍៖ TVET ថ្នាលបណ្តុះបណ្តាលយុវជន «យុវជនម្នាក់ ត្រូវមានជំនាញច្បាស់លាស់មួយសម្រាប់ខ្លួនឯង» ដើម្បីអនាគតរុងរឿង និងចាកចេញពីភាពក្រីក្រ
តាកែវ៖ ការជ្រើសរើសវិថីអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កំពុងក្លាយជាជម្រើសយុទ្ធសាស្ត្រដ៏មានប្រជាប្រិយភាព និងមានតម្លៃបំផុតសម្រាប់យុវជនកម្ពុជា ជាពិសេសសិស្សានុសិស្សដែលត្រៀមនឹងបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬក៏យុវជនដែលបោះបង់ចោលការសិក្សា។
នៅក្នុងបរិការណ៍ដែលទីផ្សារការងារកំពុងត្រូវការកម្លាំងពលកម្មជំនាញយ៉ាងខ្លាំងក្លា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទយ៉ាងមានអត្ថន័យថា “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទ្វារចំហនៃឱកាសមាសសម្រាប់យុវជនក្នុងការកសាងអនាគត។

