ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរៈកងទ័ពដែលមកលេងស្រុកកំណើត
តាកែវ៖ រសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយវីរៈកងទ័ពចំនួន ១រូប ដែលបានអញ្ជើញមកលេងគេហដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាទី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក លើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវាយតម្លៃការងារ និងពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
តាកែវ៖ នៅសាលប្រជុំសាលាស្រុកបាទី មានការរៀបចំ «កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកបាទី លើកទី២៦ ខែទី២ ឆ្នាំទី៣ នៃអាណត្តិទី៤» ក្រោមអធិបតីភាព លោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ វណ្ណៈ អភិបាលស្រុកបាទី នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ចុះពិនិត្យការសាងសង់ផ្ទះ និងសួរសុខ ទុក្ខគ្រួសារអតីតយុទ្ធជនចំនួន ៤គ្រួសារ
តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ផ្ទះ សាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារមួយចំនួនទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៤គ្រួសារ ដែលទទួលបានផ្ទះជាអំណោយដ៏ថ្លៃថ្លា។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកោះអណ្តែត បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក អាណត្តិទី៤ លើកទី២៦ ដើម្បីពិនិត្យ និងតាមដានការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំសាលាស្រុកកោះអណ្តែត ខេត្តតាកែវ មានការរៀបចំ «កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកកោះអណ្តែត អាណត្តិទី៤ លើកទី២៦» ក្រោមអធិបតីភាព លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុកកោះអណ្តែត និងលោក ជា សុភា អភិបាលរងស្រុក តំណាងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រៃកប្បាស ប្រារព្ធពិធីសែនព្រេនក្រុងពាលី បុកគ្រឹះសាងសង់ស្លាកសម្គាល់ព្រំប្រទល់ស្រុក ត្រង់ចំណុចទំនប់ទួលលលក
តាកែវ៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងការសម្គាល់ព្រំប្រទល់រដ្ឋបាលឱ្យកាន់តែច្បាស់លាស់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំប្រារព្ធពិធីសែនព្រេនក្រុងពាលី សុំសេចក្តីសុខសប្បាយ និងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ក្នុងការបុកគ្រឹះសាងសង់ «ស្លាកសម្គាល់ព្រំប្រទល់ស្រុកព្រៃកប្បាស» ស្ថិតនៅចំណុចទំនប់ទួលលលក។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្តែត រំលឹកឱ្យក្រុមគ្រូពេទ្យត្រូវពង្រឹងគុណភាពសេវាព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ
តាកែវ៖ អភិបាលស្រុកកោះអណ្តែត បានធ្វើការរំលឹកទៅដល់ក្រុមគ្រូពេទ្យ ត្រូវពង្រឹងគុណភាពសេវាសុខាភិបាលើការពិនិត្យ ព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ ជាពិសេសគឺការបង្ហាញអាកប្បកិរិយា ឱ្យបានសមរម្យចំពោះបងប្អូនប្រជាពលរដ្ឋ ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្តែត ចុះពិនិត្យស្ថានភាពស្រូវវស្សា ដែលកំពុងខ្វះខាតទឹកស្រោចស្រពក្នុងឃុំព្រៃខ្លា
តាកែវ៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះការលំបាករបស់ប្រជាកសិករ ថ្មីៗនឹះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី និងអាជ្ញាធរមូលដ្ឋានភូមិឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារបញ្ហាកង្វះខាតទឹកស្រោចស្រពដំណាំស្រូវរដូវវស្សា ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
ផ្លូវបេតុងអាមេថ្មីប្រវែងជាង ១គីឡូម៉ែត្រ ចាប់ផ្តើមការដ្ឋានសាងសង់ហើយ នៅក្នុងឃុំត្រាំងធំខាងជើង ស្រុកត្រាំកក់
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ទូច ចន្ធី អភិបាលរងស្រុកត្រាំកក់ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,១១០ម៉ែត្រ ទទឹង ៦ម៉ែត្រ ឆ្លងកាត់ភូមិព្រៃស្បាត និងភូមិព្រៃក្តួច ក្រោមមូលនិធិឃុំ ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកគិរីវង់ ចុះពិនិត្យស្ថានភាពស្រូវប្រជាពលរដ្ឋជាង ១,២០០ ហិកតា ដែលកំពុងខ្វះខាតទឹក និងស្វែងរកដំណោះស្រាយអន្តរាគមន៍ជាបន្ទាន់
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ ខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋជាក់ស្តែង នៅក្នុងឃុំចំនួន៣ រួមមាន៖ ឃុំព្រះបាទជាន់ជុំ ឃុំព្រៃអំពក និងឃុំព្រៃរំដេង ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពលើផ្ទៃដីសរុបប្រមាណ ១,២០០ ហិកតា។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកសំរោង អញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មនៅរោងចក្រកាត់ដេរ ស៊ីវីស (ខេមបូឌា) ហ្គាម៉ិន
តាកែវ ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក កៅ វគ្គសែល អភិបាលនៃគណៈអភិបាល ស្រុកសំរោង និងសហការី បានអញ្ជើញចុះពិនិត្យដំណើរការនៃខ្សែចង្វាក់ផលិតកម្មនៅរោងចក្រកាត់ដេរ ស៊ីវីស (ខេមបូឌា) ហ្គាម៉ិន ឯ.ក (SEWIS (CAMBODIA) GARMENT CO., LTD.) ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពជួរមុខ ២រូប ដែលបានមកលេងស្រុកកំណើត
តាកែវ៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានអញ្ជើញដឹកនាំសហការី ចុះសាកសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋានវីរកងទ័ពចំនួន ២រូប ដែលបានមកលេងស្រុកកំណើត ស្ថិតក្នុងភូមិសិរីដួច និងភូមិត្រពាំងស្នោ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យស្ថានភាពបង្កបង្កើនផល និងដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពជូនប្រជាកសិករក្នុងឃុំតាំងយ៉ាប
តាកែវ៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ចំពោះតម្រូវការទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស អមដំណើរដោយសហការី និងអាជ្ញាធរឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវជាក់ស្តែង ស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះពិនិត្យតាមការដ្ឋានសំណង់ក្នុងសង្កាត់រកាក្រៅ ដោយរំលឹកឱ្យម្ចាស់សំណង់គោរពតាមច្បាប់ជាធរមាន
តាកែវ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សោ សុផល អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញដឹកនាំមន្ត្រីការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ចុះពិនិត្យជាក់ស្តែងតាមការដ្ឋានសំណង់ដែលកំពុងដំណើរការសាងសង់ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

