ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ស្នើឲ្យអាជ្ញាធក្រុងស្រុកជួយប្រមូលសួយសារលើអាជីវកម្មកាយអាចម៍ដី រណ្ដៅដី
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើការអំពាវនាវអាជ្ញាធរមូលដ្ឋានក្រុងស្រុកដែលបានចេញអាជ្ញាប័ណ្ណដល់ម្ចាស់អាជីវកម្មកាយអាចម៍ដីឬអាជីវកម្មរណ្ដីដីនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមប្រមូលសួយសារពីអាជីវកម្មទាំងអស់នេះផង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវថ្មី ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំពង្រឹងការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុង ដើរទន្ទឹមគ្នានឹងការលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សជ័យលាភីនិទ្ទេស A សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ឯកឧត្តម វ៉ី សំណាង សម្តែងនូវការគោរពកោតសរសើរជាពិសេសចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជ្រោមជ្រែងគ្រប់បែបយ៉ាង ទាំងផ្នែកស្មារតី និងជីវភាព រហូតជំរុញឲ្យបុត្រធីតាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ ។


សន្តិសុខសង្គម
កម្លាំងអាវុធហត្ថខេត្តតាកែវ បំបែកសំណុំរឿងជួញដូរគ្រឿងញៀនក្នុងស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀនជិត ៣០០ក្រាម
តាកែវ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះរាជអាជ្ញាខេត្តតាកែវ ដឹកនាំក្រុមការងារចុះពិនិត្យមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ព្រមទាំងសំណេះសំណាលសួរសុខទុក្ខកងទ័ព នៅកងពលតូចថ្មើរជើងលេខ៣១
តាកែវ ៖ ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ដែលស្ថិតនៅទីតាំងកងពលតូចថ្មើរជើងលេខ៣១ ក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។


សកម្មភាពថ្នាក់ដឹកនាំ
ប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានលើកមកពន្យល់ដល់សិស្ស និស្សិតជិត ១ ០០០នាក់ នៅខេត្តតាកែវ
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) រៀបចំកម្មវិធី «ក្តីសុបិនហ្វូណន» វេទិកាបាឋកថាអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងអត្ថប្រយោជន៍ដ៏ធំធេងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ (FTC) ដល់សិស្ស និស្សិតប្រមាណ ៩៧០នាក់ នៅក្នុងខេត្តតាកែវ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីគម្រោងប្រវត្តិសាស្ត្រនេះ ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សេដ្ឋកិច្ច-សង្គមកម្ពុជា។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវជំរុញពលរដ្ឋឱ្យរាយការណ៍មកកាន់សមត្ថកិច្ចក្នុងករណីជួបបញ្ហាអសកម្មផ្សេងៗក្នុងមូលដ្ឋាន
តាកែវ ៖ លោក ឌឹម គឹមសាន្ត អភិបាលក្រុងដូនកែវ បានធ្វើការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនស្មារតីសហការជាមួយអាជ្ញាធរ រួមនឹងសមត្ថកិច្ច ក្នុងករណីជួបប្រទះបញ្ហាភាពអសកម្មណាមួយកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានឆាប់ ដើម្បីសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ និងបង្ក្រាបបទល្មើសទាំងនោះបានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
ទឹកចិត្តមនុស្សធម៌! ក្រុមយុវជន១៥៧ សាខាខេត្តតាកែវ នាំអំណោយឧបត្ថម្ភជូនលោកយាយចាស់ជរាខ្វះខាត នៅស្រុកត្រាំកក់
ក្រុមយុវជន១៥៧ សាខាខេត្តតាកែវ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅប្រគល់ជូនគ្រួសារកំពុងជួបបញ្ហាខ្វះខាតចំនួន ១គ្រួសារ នៅស្រុកត្រាំកក់។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុង១ខ្សែ ប្រវែង ៤៣០ម៉ែត្រ ក្នុងឃុំធ្លាប្រជុំ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
តាកែវ៖ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល និងចាក់ពង្រឹងគុណភាពផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ ដែលបានមកសម្រាកសួរសុខទុក្ខគ្រួសារ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងមន្ត្រីរាជការរដ្ឋបាលស្រុក បានអញ្ជើញបន្តចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខ ឈ្មោះ ឈាង ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ ដែលឈរជើងការពារទឹកដីនៅទិសប្រាសាទព្រះវិហារ និងបានសុំច្បាប់សម្រាកមកសួរសុខទុក្ខគ្រួសារនៅស្រុកកំណើត ស្ថិតក្នុងភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ដឹកនាំប្រតិភូចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព អតីតក្រុមប្រឹក្សាឃុំធ្លាប្រជុំ
ពិធីបុណ្យសពនេះត្រូវបានរៀបចំឡើងយ៉ាងក្ដុកក្ដួលទៅតាមប្រពៃណី និងសាសនា ស្ថិតនៅគេហដ្ឋាននៃសព ក្នុងភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តន៍ជនក្នុងខេត្តតាកែវ
តាកែវ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តន៍ជន សរុបជាង ១,៥០០នាក់ មកពីស្រុកព្រៃកប្បាស ស្រុកសំរោង និងស្រុកអង្គរបូរី នារសៀលថ្ងៃសៅ ទី ២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះគំរូវីរភាព ការលះបង់ និងគុណបំណាច់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូន អ៊ុំ ពូ មីង ជាអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់។


សកម្មភាពអាជ្ញាធរ
រោងចក្រផលិតឆ័ត្រ អាវភ្លៀង និងកាបូប ហ្គោលឌិន គ្រែន អ៊ីនធើណេសិនថល បើកដំណើរការជាផ្លូវការ បង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋានជាច្រើនកន្លែង នៅក្រុងដូនកែវ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងកាបូប ជីខន រ៉ែន អ៊ីនធើណេសិនថល (ខេមបូឌា) ខូអិលធីឌី (GOLDEN RAIN INTERNATIONAL (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតនៅ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ។

