ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកទ្រាំង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅផ្សារល្វេ និងផ្សារកំពង់ជ្រៃ ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ
លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាល ស្រុកទ្រាំង បានអញ្ជើញដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅទីតាំង ផ្សារល្វេ និង ផ្សារកំពង់ជ្រៃ ។


បរិស្ថាន
រដ្ឋបាលក្រុងដូនកែវ រៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង
លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហការី និងក្រុមការងាររដ្ឋបាលក្រុង ចុះបំពេញសកម្មភាពសម្អាតអនាម័យ និងបរិស្ថាននៅតាមទីសាធារណៈ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះ ស្រាយ ដើម្បីពន្លឿនការផ្តល់សេវាកែតម្រូវ ទិន្នន័យបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពល រដ្ឋឱ្យបានឆាប់រហ័ស
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមស្រលាដំបូងខេត្តតាកែវ នឹងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាអំពី “គោលការណ៍រួម និងស្វែង យល់ដំណោះស្រាយ ចំពោះការផ្តល់សេវាកែតម្រូវទិន្នន័យបញ្ជីអត្រានុ កូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស” ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីនៅស្រុកអង្គរបូរី រដ្ឋបាលស្រុកណែនាំឱ្យភាគីដើមបណ្តឹងបន្តនីតិវិធីតាមផ្លូវតុលាការ!
លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈកម្មការរដ្ឋបាលសុរិយោដីស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធបណ្តឹងរបស់តំណាងប្រជាពលរដ្ឋនៅ ភូមិពន្លៃខាងត្បូង ឃុំពន្លៃ ដែលបានដាក់ពាក្យប្តឹងទៅរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុខភាពស្ត្រី និងចំណេះដឹងហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ
មន្ទីរកិច្ចការនារីខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីជំងឺមហារីកដោះ មហារីកមាត់ស្បូន អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅសាលាឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពស្ត្រី និងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ជូនប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត
តាកែវ៖ នៅក្នុង «យុទ្ធនាការអប់រំសហគមន៍ ស្តីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញ» ដែលរៀបចំធ្វើឡើងដោយមន្ទីរកិច្ចការនារីខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលាឃុំរមេញ ស្រុកកោះអណ្តែត លោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ពីសារសំខាន់ឥតគណនានៃការថែទាំសុខភាពបឋម និងការរៀបចំផែនការជីវិតសម្រាប់ស្ត្រី និងគ្រួសារនៅតាមមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាល ស្រុកអង្គរបូរី បោះបង្គោល និងលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាល ដើម្បីភាពច្បាស់លាស់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន
លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំក្រុមការងារ និងសហការី ចុះដាំបង្គោល និងលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលយ៉ាងសកម្ម រវាង ឃុំពន្លៃ ស្រុកអង្គរបូរី និង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សាខេត្តតាកែវ គាំទ្រនិងលើកទឹកចិត្តអាជ្ញាធរខេត្តវដែលបានប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ទាក់ទាញអ្នកវិនិយោគ មកកាន់តែច្រើន
តាកែវ៖ ឯកឧត្តម តែ ម៉េង សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានធ្វើការគាំទ្រនិងបន្តលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តតាកែវដែលបានប្រឹងប្រែងអភិវឌ្ឍន៍ប្រែក្លាយខេត្តតាកែវឱ្យមានការរីកចម្រើន និងប្រែមុខមាត់ថ្មី គួរជាទីមោទនៈ។ ការីកចម្រើននេះវាបានទាក់ទាញអ្នកវិនិយោគគិនក្នុងស្រុកនិងក្រៅស្រុកជាពិសេសទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើនឡើង។


សកម្មភាពថ្នាក់ដឹកនាំ
ចំណូលជាមធ្យម (GDP) របស់ប្រជាពលរដ្ឋខេត្តតាកែវម្នាក់ៗ សម្រេចបាន ២.៣១០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥
តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥កន្លងមកនេះ ចំណូលជាមធ្យម (GDP សម្រាប់មនុស្សម្នាក់) របស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ទទួលបានចំនួន ២.៣១០ ដុល្លារអាមេរិក ដែលមានការកើនឡើងជាង ៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកួតយកពិន្ទុក្នុងសង្គមគឺពិបាកណាស់ និស្សិតត្រូវពង្រឹងសមត្ថភាពដើម្បីអនុវត្តការងារជាក់ស្ដែង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រកួតប្រជែងយកពិន្ទុក្នុងសាលា មិនដូចការប្រកួតប្រជែងក្នុងជីវិតជាក់ស្ដែងទេ ដូច្នេះនិស្សិតមិនត្រូវជ្រើសរើសតែសាលាដែលមានវិន័យធូររលុង រៀនយកពិន្ទុតាមវិធីសាស្ត្រមិនសុចរិតដើម្បីចប់យកតែសញ្ញាបត្រនោះទេ។ និស្សិតត្រូវពង្រឹងសមត្ថភាពឱ្យបានខ្លាំងក្លា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ពេលរៀនចប់ចេញទៅប្រកួតការងារជាក់ស្ដែងក្នុងសង្គម។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំរដ្ឋបាលក្រុងដូនកែវ នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត ក្នុងសង្កាត់បារាយណ៍
ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងដូនកែវ បានរៀបចំពិធីនាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន ៥ ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តតាកែវ ស្រូបទាញគម្រោងវិនិយោគ ២៨ក្រុមហ៊ុន ជាមួយទុនជិត១៦៩លានដុល្លារ បង្កើតការងារជាង១ម៉ឺនកន្លែង ត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៦
មកទល់បំណាច់ខែកក្កដា ឆ្នាំ២០២៦ នេះ ខេត្តតាកែវទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន ២៨គម្រោង ជាមួយទុនវិនិយោគសរុបជិត ១៦៩លានដុល្លារអាមេរិក។

