
អភិបាលក្រុងដូនកែវ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ
ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន ប្រធានគណៈកម្មការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងដូនកែវ ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ៤គ្រួសារ ដែលមានទីលំនៅក្នុងក្រុងដូនកែវ។











