
អាជ្ញាធរក្រុងដូនកែវជំរុញពលរដ្ឋឱ្យរាយការណ៍មកកាន់សមត្ថកិច្ចក្នុងករណីជួបបញ្ហាអសកម្មផ្សេងៗក្នុងមូលដ្ឋាន
តាកែវ ៖ លោក ឌឹម គឹមសាន្ត អភិបាលក្រុងដូនកែវ បានធ្វើការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនស្មារតីសហការជាមួយអាជ្ញាធរ រួមនឹងសមត្ថកិច្ច ក្នុងករណីជួបប្រទះបញ្ហាភាពអសកម្មណាមួយកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានឆាប់ ដើម្បីសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ និងបង្ក្រាបបទល្មើសទាំងនោះបានទាន់ពេលវេលា។











