
អភិបាលស្រុកកោះអណ្ដែត ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ ដែលបានមកសម្រាកសួរសុខទុក្ខគ្រួសារ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងមន្ត្រីរាជការរដ្ឋបាលស្រុក បានអញ្ជើញបន្តចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខ ឈ្មោះ ឈាង ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ ដែលឈរជើងការពារទឹកដីនៅទិសប្រាសាទព្រះវិហារ និងបានសុំច្បាប់សម្រាកមកសួរសុខទុក្ខគ្រួសារនៅស្រុកកំណើត ស្ថិតក្នុងភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។











