
រោងចក្រផលិតឆ័ត្រ អាវភ្លៀង និងកាបូប ហ្គោលឌិន គ្រែន អ៊ីនធើណេសិនថល បើកដំណើរការជាផ្លូវការ បង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋានជាច្រើនកន្លែង នៅក្រុងដូនកែវ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងកាបូប ជីខន រ៉ែន អ៊ីនធើណេសិនថល (ខេមបូឌា) ខូអិលធីឌី (GOLDEN RAIN INTERNATIONAL (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតនៅ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ។











