
អភិបាលស្រុកកោះអណ្ដែត ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុង១ខ្សែ ប្រវែង ៤៣០ម៉ែត្រ ក្នុងឃុំធ្លាប្រជុំ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
តាកែវ៖ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល និងចាក់ពង្រឹងគុណភាពផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។











