ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសួរសុខទុក្ខដល់គ្រួសារពលរដ្ឋដែលលិចលង់ ១០គ្រួសារ ក្នុងឃុំអង្គកែវ
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារចុះពិនិត្យ និងចុះពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិអង្គកែវ (ចំនួន ៦គ្រួសារ) និងភូមិត្រពាំងកក់ (ចំនួន ៤គ្រួសារ) ក្នុងឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
លោក សោ សុផល បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង និងវាស់វែងនៅទីតាំងកើតហេតុ អាជ្ញាធរក្រុងបានរកឃើញថា សំណង់របងថ្មនេះត្រូវបានសាងសង់ឡើងដោយ គ្មានលិខិតអនុញ្ញាតច្បាប់ និងបាន សង់រំលោភលើដីអាស្រ័យផលសាធារណៈរបស់រដ្ឋ។


សកម្មភាពអាជ្ញាធរ
លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ៧៨០ម៉ែត្រ សម្រេចបាន ៥០% នៅសង្កាត់រកាក្រៅ ដើម្បីបង្កើនភាពងាយស្រួលជូនពលរដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ ព្រមទាំងសហការី មន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់រកាក្រៅ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្ទាល់លើលទ្ធផលការងារនៃ «គម្រោងសាងសង់ផ្លូវបេតុងអាមេ» ប្រវែង ៧៨០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិសូរចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងដូនកែវ ចុះពិនិត្យស្ថានភាពផ្លូវ ប្រឡាយ និងប្រព័ន្ធលូ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងរំដោះទឹកក្នុងរដូវវស្សាឱ្យមានប្រសិទ្ធភាព
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ អមដំណើរដោយលោកអភិបាលរងក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពផ្លូវ ប្រឡាយ និងប្រព័ន្ធលូបង្ហូរទឹកផ្ទាល់នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រក្រុងដូនកែវ ដែលបានរងការខូចខាត និងជួបបញ្ហាប្រឈមក្នុងការរំដោះទឹកនារដូវវស្សានេះ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ សហការរៀបចំ «ផ្សារបក្សី» ក្នុងផ្សារតាកែវ ដើម្បីលើកកម្ពស់អនាម័យ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី
តាកែវ៖ អាជ្ញាធរក្រុងដូនកែវ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចកសាង និងរៀបចំ «ផ្សារបក្សី» គំរូមួយឡើង ស្ថិតនៅក្នុងផ្សារតាកែវ សំដៅលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ និងជាពិសេសគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្តាសាយបក្សី។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រៃកប្បាស អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ នៅឃុំចំប៉ា ជំរុញឱ្យអ្នកម៉ៅការធានាគុណភាព និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាថែរក្សា
តាកែវ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ១,២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ (១៥សង់ទីម៉ែត្រ) ដោយប្រើប្រាស់ថវិកាមូលនិធិឃុំចំប៉ា ឆ្នាំ២០២៦ ដែលស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះផ្អាកសកម្មភាពសំណង់មួយកន្លែង ដែលសាងសង់ំរំលោភលើចំណីផ្លូវជាតិលេខ២
តាកែវ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងចាត់វិធានការឃាត់សកម្មភាពសាងសង់សំណង់មួយកន្លែង ដែលបានសាងសង់រំលោភចូលដីចំណីផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ ចុះសម្របសម្រួលរៀបចំសណ្ដាប់ធ្នាប់ជាមួយអាជីវករលក់បក្សីនៅផ្សារធំតាកែវ
តាកែវ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្ទាល់ទៅកាន់ផ្សារធំតាកែវ ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមនានា និងរៀបចំសណ្ដាប់ធ្នាប់ជាមួយបងប្អូនអាជីវករលក់ដូរបក្សី (មាន់ ទា) ឱ្យមានរបៀបរៀបរយ។


សកម្មភាពអាជ្ញាធរ
ប.ស.សខេត្តតាកែវ រៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយពី «អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.)» ដល់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ក្នុងភូមិសាស្រ្តក្រុងដូនកែវ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក កឹម ចណ្ណារិទ្ធ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនដល់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ក្នុងភូមិសាស្រ្តក្រុងដូនកែវ ខេត្តតាកែវ ដោយមានការអមដំណើរពីសំណាក់លោកនាយករងរដ្ឋបាលក្រុង លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលក្រុង នៅទីស្តីការសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកោះអណ្ដែត ត្រៀមរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
ខេត្តតាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលស្រុកកោះអណ្ដែត ដឹកនាំដោយ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមប្រជុំត្រៀមរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយព្រះសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលាអនុគណស្រុកកោះអណ្តែត ស្ថិតក្នុងវត្តព្រៃម្លូ ឃុំក្រពុំឈុក ស្រុកកោះអណ្តែត ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាទីដឹកនាំកម្លាំងអាវុធហត្ថចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ក្រុមអ្នកញៀនល្បែងរត់ប្រាសអាយុបន្សល់ទុកម៉ូតូ ២គ្រឿង
តាកែវ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងយ៉ាងទាន់ហេតុការណ៍ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ។
ប្រតិបត្តិការបង្រ្កាបនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាទី។ ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានចុះបង្រ្កាបនោះ ស្ថិតនៅក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។


សកម្មភាពអាជ្ញាធរ
ស្រុកកោះអណ្តែត បើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីទូទាត់ចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន» ជូនដល់មន្ត្រីមូលដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពហិរញ្ញវត្ថុ
កោះអណ្តែត៖ កាលពីរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក កាន់ រ៉ា ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ លោកនាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុក និង លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីទូទាត់ចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក ឃុំ សង្កាត់» ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលស្រុកកោះអណ្តែត។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ដឹកនាំប្រតិភូចុះចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក សុខ វ៉ង មេភូមិព្រៃខ្លាខាងត្បូង
កោះអណ្ដែត៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរដែនដី បានអញ្ជើញចុះសម្រង់ទឹកភ្នែក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត នៅក្នុងពិធីបុណ្យសព លោក សុខ វ៉ង មេភូមិព្រៃខ្លាខាងត្បូង ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជរាពាធ។

