
រដ្ឋបាលស្រុកសំរោង នាំយកថវិកាសមាគមអតីតយុទ្ធជនកម្ពុជា និងអំណោយសប្បុរសធម៌ ចូលរួមរំលែកទុក្ខគ្រួសារសពនិវត្តន៍ជន នៅឃុំទ្រា
តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ លោក កៅ វគ្គសែល អភិបាលស្រុកសំរោង និងជាប្រធានសមាគមអតីតយុទ្ធជនស្រុក រួមដំណើរលោក ព្រហ្ម សុវណ្ណារឹទ្ធ មេបញ្ជាការផ្នែកសឹករងស្រុក និងជាអនុប្រធានសមាគមអតីតយុទ្ធជនស្រុក និងសហការី លោក ផាត់ សារ៉ុម អធិការរងនគរបាលស្រុក លោក សោម សុធា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទ្រា និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា អញ្ជើញនាំយកថវិកាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ និងសម្ភារគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលស្រុក ទៅប្រគល់ជូនគ្រួសារសពលោក មួន គឹមសន (ភេទប្រុស ប្រភេទនិវត្តន៍ជន) ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ នៅភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។











