
ថ្នាក់ដឹកនាំស្រុកកោះអណ្ដែត ចុះសំណេះសំណាល និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ព្រមទាំងសម្ភារៈ ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ៣គ្រួសារ
ខេត្តតាកែវ៖ នាថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានដឹកនាំលោក លោកស្រី អភិបាលរងស្រុក និងសហការី ចុះសំណេះសំណាល និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ព្រមទាំងសម្ភារៈមួយចំនួន ជូនដល់គ្រួសារសពសមាជិកសហគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ៣គ្រួសារ ដែលមានទីលំនៅស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត។











