ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្តែត ចុះពិនិត្យស្ថានីយ៍បូមទឹក និងណែនាំអ្នកម៉ៅការកុំឱ្យដំឡើងថ្លៃទឹក ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាកសិករ
តាកែវ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹកភូមិរូង និងប្រព័ន្ធស្រោចស្រពដំណាំស្រូវ ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិរូង ឃុំធ្លាប្រជុំ ដើម្បីវាយតម្លៃស្ថានភាពទឹក និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាកសិករ


សកម្មភាពអាជ្ញាធរ
ផ្ទះទេវតាទី៣៣៦ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាក នៅខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន
លោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់ (ប្រុស២, ស្រី៤, កូនច្បងបានបួសជាព្រះសង្ឃ)។


សកម្មភាពអាជ្ញាធរ
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី អញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានឃុំក្រាំងលាវ
តាកែវ៖ កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញបន្តចុះជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព លោកគ្រូ-អ្នកគ្រូ មេភូមិ និងតំណាងប្រជាការពារ នៅក្នុងសាលាឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកព្រៃកប្បាស ចាប់ផ្ដើមដាំដើមផ្កាសាគូរ៉ា និងដើមផ្កាក្ងោក ៣រយដើម លម្អតាមដងផ្លូវ
(តាកែវ)៖ អភិបាលស្រុកព្រៃកប្បាស លោក គិន ភក្តី នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣រយនាក់ ចុះដាំដើមផ្កាសាគូរ៉ាចំនួន ១០០ដើម និងដើមក្ងោកចំនួន ២០០ដើម ដោយពិធីនេះបានរៀបចំធ្វើឡើងនៅឃុំចំប៉ា និងឃុំតាំងយ៉ាប។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ ចុះផ្អាក និងរុះរើសំណង់មួយកន្លែង សាងសង់រំលោភលើដីផ្លូវជាតិលេខ២ រហូតដល់ ៨ម៉ែត្រ
ដូនកែវ៖ លោក សោ សុផល អភិបាលរងក្រុង នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងការិយាល័យជំនាញពាក់ព័ន្ធ ចុះអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង បញ្ជាឱ្យផ្អាកការដ្ឋាន និងបង្គាប់ឱ្យរុះរើសំណង់ខុសច្បាប់មួយទីតាំង ស្ថិតនៅក្នុងភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យស្ថានភាពរស់នៅ និងការបង្កបង្កើនផលដំណាំពោតរបស់ប្រជាកសិករ ក្នុងឃុំកំពង់រាប
តាកែវ៖ ក្នុងគោលបំណងតាមដានដិតដល់ពីសុខទុក្ខ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ព្រមទាំងសហការី រួមដំណើរដោយអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពជាក់ស្តែងនៃការរស់នៅ ព្រមទាំងសកម្មភាពបង្កបង្កើនផលដំណាំពោត និងដំណាំរួមផ្សំផ្សេងៗទៀត របស់បងប្អូនប្រជាកសិករ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកត្រាំកក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី
តាកែវ ៖ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក)ស្រុក បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ដែលបានទទួលផ្ទះថ្មីរួចរាល់ជាស្ថាពរ ចំនួន ០១គ្រួសារ ឈ្មោះ មាស វណ្ណា រស់នៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកា-ស្បៀងអាហារ ជូនវីរកងទ័ពការពារព្រំដែនខ្មែរ-ថៃ
តាកែវ៖ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត រួមជាមួយសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋាន ជូនដល់បងប្អូនវីរកងទ័ពចំនួន ៣រូប ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិមុខ បន្ទាត់ព្រំដែនខ្មែរ-ថៃ ហើយបានសុំច្បាប់សម្រាកមកសួរសុខទុក្ខក្រុមគ្រួសារ នៅក្នុងឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ កាលពីរសៀលថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកោះអណ្ដែត ចុះពិនិត្យស្ថានីយបូមទឹកបន្ទាយធ្លាយ និងប្រព័ន្ធស្រោចស្រព ព្រមទាំងដាក់ណែនាំឱ្យអាជីវករពន្លឿនការផ្គត់ផ្គង់ទឹកជូនពលរដ្ឋ
តាកែវ៖ ដើម្បីធានាឱ្យបាននូវប្រភពទឹកគ្រាន់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅស្ថានីយបូមទឹកបន្ទាយធ្លាយ និងប្រព័ន្ធស្រោចស្រពដំណាំស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងដូនកែវ សម្របសម្រួលបើកផ្លូវសាធារណៈប្រវែង ២០០ម៉ែត្រឡើងវិញ ក្រោយពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋ
ដូនកែវ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សោ សុផល អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរសង្កាត់រកាក្នុង ចុះ សម្របសម្រួល និងបើកឡើងវិញនូវផ្លូវសាធារណៈមួយខ្សែ ដែលមានទំហំទទឹង ៦ម៉ែត្រ និងបណ្ដោយប្រវែង ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
បង្គោលភ្លើងសូឡា ១៩៥ដើម លើកំណាត់ផ្លូវជាង ៩គីឡូម៉ែត្រ ក្រោមការឧបត្ថម្ភពី ឯកឧត្តម សុខ សូកាន ត្រូវបានបិទបញ្ចប់គម្រោងដំឡើង
គិរីវង់៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) សរុបចំនួន ១៩៥ដើម ស្ថិតក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានដំឡើងនិងបិទបញ្ចប់ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក នាំមកនូវក្តីត្រេកអរ និងស្នាមញញឹមយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអភិបាលក្រុងដូនកែវ ចុះពិនិត្យការជួសជុលផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១២គីឡូម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៣
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ដែលជាគម្រោងថែទាំប្រចាំឆ្នាំ២០២៦។
ខ្សែផ្លូវជនបទដ៏មានសារៈសំខាន់មួយខ្សែនេះ មានប្រវែងសរុប ១២ ០០០ ម៉ែត្រ (ចាប់ពីចំណុចខ្នាតៃ ដល់ ប្រហូត) ដោយតភ្ជាប់ចាប់ពីក្រុងដូនកែវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។ គម្រោងថែទាំនិងជួសជុលឡើងវិញនេះ គឺអនុវត្តដោយផ្ទាល់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ជម្រុញឱ្យម្ចាស់សំណង់ប្រញាប់រួសរាន់មកធ្វើច្បាប់អនុញ្ញាតសាងសង់ឱ្យបានត្រឹមត្រូវ ខណៈចុះពិនិត្យ ២៥ទីតាំង រកឃើញ ១៥ទីតាំងគ្មានច្បាប់ និង ១០ទីតាំងទៀតកំពុងស្នើសុំ
ដូនកែវ៖ ក្នុងវិធានការរឹតបន្តឹងច្បាប់សំណង់ និងពង្រឹងសណ្ដាប់ធ្នាប់សោភ័ណភាពទីក្រុង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានសំណង់ផ្ទាល់ដល់ទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់បារាយណ៍ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

