ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកកោះអណ្ដែត ជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប សម័យប្រឡង ១០-១១ ខែ សីហា ឆ្នាំ ២០២៦
ស្រុកកោះអណ្ដែត៖ កាលពីរសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកោះអណ្ដែត បានរៀបចំពិធីជួបសំណេះសំណាល និងអបអរសាទរយ៉ាងកក់ក្តៅជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ ខែសីហា ឆ្នាំ២០២៦ មកពីវិទ្យាល័យទាំង៣ ក្នុងស្រុកកោះអណ្ដែត ដោយមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅក្នុងសាលប្រជុំធំនៃរដ្ឋបាលស្រុក។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកទ្រាំង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពកុមាររងគ្រោះលង់ទឹក
លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពកុមារា វុន បញ្ញាបុត្រ អាយុ ៣ឆ្នាំ ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុលង់ទឹក ។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកបាទី ជំរុញឱ្យស្មៀនឃុំទាំង១៥ បង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ស្មៀនឃុំទាំង១៥ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន រហ័ស និងទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាសចុះពិនិត្យទ្វារទឹកទំនប់សែនព្រះរាម និងគាំទ្រការចិញ្ចឹមកណ្ដុរឫស្សី-កណ្ដុរប្រែងលក្ខណៈគ្រួសារនៅឃុំព្រៃផ្ដៅ
លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋានឃុំព្រៃផ្ដៅ បានអញ្ជើញចុះពិនិត្យស្ថានភាពបច្ចេកទេស និងការគ្រប់គ្រងទ្វារទឹកទំនប់សែនព្រះរាម ដើម្បីធានាប្រសិទ្ធភាពនៃការរំដោះ និងរក្សាទឹកជូនប្រជាពលរដ្ឋប្រើប្រាស់។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញផ្សារធំតាកែវ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការលក់ដូររបស់អាជីវករ
តាកែវ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ លោក សុខ គង្គារ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំផ្ទាល់នូវកងកម្លាំងចម្រុះ រួមមាន មន្ត្រីរដ្ឋបាលក្រុង ក្រុមការងារសណ្ដាប់ធ្នាប់ក្រុង និងកងកម្លាំងប៉ុស្តិ៍សណ្ដាប់ធ្នាប់ផ្សារធំតាកែវ ចុះធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ជុំវិញផ្សារធំតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកោះអណ្ដែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងបញ្ជាឱ្យបិទទ្វារទឹកទំនប់លោក ដើម្បីការពារស្រូវប្រជាពលរដ្ឋ
តាកែវ៖ អាជ្ញាធរស្រុកកោះអណ្តែត ដឹកនាំដោយលោក ភួន ឈីម អភិបាលស្រុក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងហូរធ្លាក់មកពីទន្លេមេគង្គ ចូលមកក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ខេត្តតាកែវ នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុង៖ «កុមារ និងយុវជន គឺជាទំពាំងបន្តវេនយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត»
តាកែវ៖ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានចាត់ទុកកុមារ និងយុវជន គឺជា «ទំពាំងស្នងឫស្សី» និងជាកម្លាំងបន្តវេនដ៏មានសារៈសំខាន់បំផុត ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងដូនកែវ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពអនាម័យកន្លែងលក់ដូរបក្សី នៅផ្សារធំតាកែវ
តាកែវ៖ ដើម្បីលើកកម្ពស់សុខអនាម័យ និងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារសហការី រួមជាមួយមន្ត្រីជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះពិនិត្យការបំពាក់ និងរៀបចំសម្ភារៈបម្រើឱ្យការលក់ដូរបក្សី នៅទីតាំងផ្សារធំតាកែវ ស្ថិតក្នុងក្រុងដូនកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងប្រជាការពារឃុំធ្លក ព្រមទាំងជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើសន្តិសុខមូលដ្ឋាន
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការអមដំណើរដោយ លោកអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យមើលប៉ុស្តិ៍ប្រជាការពាររដ្ឋបាលឃុំធ្លក ស្ថិតនៅក្នុងភូមិព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមូលនិធិឃុំធ្លក ឆ្នាំ២០២៦ និងស្នើឱ្យប្រជាពលរដ្ឋរួមគ្នាជួយតាមដានគុណភាព
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការអមដំណើរដោយ លោកអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត «គម្រោងសាងសង់ផ្លូវបេតុង មូលនិធិឃុំ ឆ្នាំ២០២៦» ស្ថិតនៅក្នុងភូមិសំណខ្មៅ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបូរីជលសារ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិតារាគមន៍
រដ្ឋបាលស្រុកបូរីជលសារ បានរៀបចំពិធីចែកវិញ្ញា បនបត្រសម្គាល់អចលនវត្ថុ និងប្រកាសមោឃភាពនៃបណ្ណសម្គាល់កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនដល់ប្រជាពល រដ្ឋនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកោះអណ្ដែត ចុះពិនិត្យទីតាំងរៀបចំទីលានចាក់សំរាមថ្មី ក្នុងឃុំរមេញ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីជាក់ស្ដែង ដែលបានគ្រោងទុកសម្រាប់រៀបចំធ្វើជាទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំរមេញ ស្រុកកោះអណ្ដែត។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងដូនកែវ ចុះបាញ់ថ្នាំកម្ចាត់មូសខ្លា និងចែកថ្នាំអាបែត ជូនប្រជាពលរដ្ឋក្នុងសង្កាត់រកាក្នុង ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
តាកែវ៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ ព្រមទាំងសហការី និងមន្ត្រីជំនាញការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំណែនាំប្រជាពលរដ្ឋ ចែកថ្នាំអាបែត និងបាញ់ថ្នាំកម្ចាត់មូសខ្លាដោយផ្ទាល់ នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរាលដាលនៃជំងឺគ្រុនឈាម។

