ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពថ្នាក់ដឹកនាំ
ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងអភិបាលក្រុងដូនកែវ អញ្ជើញបើកវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋនៅសង្កាត់រកាក្រៅ
ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងអភិបាលក្រុងដូនកែវ អញ្ជើញបើកវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋនៅសង្កាត់រកាក្រៅ
ក្រុងដូនកែវ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់រកាក្រៅ រួមជាមួយ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញជាអធិបតីក្នុងការបើកវេទិកាសាធារណៈ នៅសង្កាត់រកាក្រៅ ដើម្បីស្តាប់មតិយោបល់ សំណូមពរ និងស្វែងយល់ពីសុខទុក្ខ ព្រមទាំងដោះស្រាយរាល់កង្វល់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងលើសត្វគោ-ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការ (វ៉ាក់សាំង) ជំងឺសារទឹក និងជំងឺអុតក្ដាម លើសត្វគោ-ក្របី របស់បងប្អូនប្រជាពលរដ្ឋ ស្ថិត នៅក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ចែកជូនមាតាបិតាសិស្សដែលមានបញ្ហាសុខភាព មកពីវិទ្យាល័យ សុខ អាន សន្លុង ក្នុងស្រុកទ្រាំង
ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅឧបត្ថម្ភជូនមាតា បិតាសិស្ស ចំនួន ២៩នាក់ មកពីវិទ្យាល័យ សុខ អាន សន្លុង ស្រុកទ្រាំង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា មានគម្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារ នៅក្នុងស្រុកសំរោង
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន ៤៩ គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះអណ្ដែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ភឿក សៅ អតីតសមាជិកក្រុមប្រឹក្សាស្រុក
លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះអណ្ដែត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ភឿក សៅ អតីតសមាជិកក្រុមប្រឹក្សាស្រុក។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកអង្គរបូរី ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កងរបស់ប្រជាពលរដ្ឋ និងប្ដេជ្ញាជួយស្វែងរកទីផ្សារដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានអញ្ជើញដឹកនាំសហការី និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមបង្កងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ចំនួន០២កន្លែង ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តតាកែវ បង្ហាញជំនឿចិត្តថា ទិវាជាតិ TVET លើកទី៩ នឹងជំរុញឱ្យយុវជនចាប់យក «ជំនាញបច្ចេកទេសពិតប្រាកដ» ដើម្បីឆ្លើយតបទីផ្សារការងារ
លោក ព្រុំ គន្ធិ អភិបាលរង បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំចំពោះសារៈសំខាន់ នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ស្រទាប់យុវជន ពិសេសនឹងធ្វើឱ្យយុវជនទាំងអស់ ចាប់យកជំនាញបច្ចេកទេសពិតប្រាកមួយ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាមួយមន្ត្រីរាជការដែលជានិវត្តជននៃក្រសួងព័ត៌មាន ក្នុងបរិយាកាសពោរពេញដោយមនោសញ្ចេតនា ការគោរព និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឱក សុវណ្ណា ដឹកនាំកិច្ចប្រជុំពង្រឹង និងរៀបចំផែន ការអនុវត្តការងារ និងសាធារណៈមតិ ព្រមទាំងការងារផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តតាកែវ
លោក ឱក សុវណ្ណា អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ទទួល បន្ទុកការងារនិងសាធារណៈមតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹង និងរៀបចំផែនការអនុវត្តការងារ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងយន្តការការងារ បង្កើនប្រសិទ្ធភាពលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិរបស់មន្ទីរព័ត៌មានខេត្ត


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកឧបករណ៍បំភ្លឺដើរដោយថាមពលព្រះអាទិត្យ ឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែនវរៈសេនាតូចលេខ ៦០៣
អភិបាលស្រុកកោះអណ្តែត ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនយោធាការពារព្រំដែនវរៈសេនាតូចលេខ ៣៣៣ និងនគរបាលការពារព្រំដែនវរៈសេនាតូចលេខ ៦០៣ នៅចំណុចប៉ុស្តិ៍ ២៧១។


សកម្មភាពថ្នាក់ដឹកនាំ
ទេសរដ្ឋមន្រ្តី គី តិច អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើអោយបានច្រើន ដើម្បីបង្កើនសោភ័ណភាពបៃតង
ដើមផ្កាសាគូរ៉ា និងកូនឈើប្រណិតចម្រុះជាង១ពាន់ដើមនៅរម្មណីដ្ឋានទន្លេបាទី ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។


សកម្មភាពថ្នាក់ដឹកនាំ
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តតាកែវ ឧបត្ថម្ភជូនគ្រួសារសពកុមារីដែលលង់ទឹកស្លាប់ នៅឃុំក្រាំងធ្នង់
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី នាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តតាកែវ ទៅប្រគល់ជូនក្រុមគ្រួសារសពកុមារី ខាន់ រ៉ា អាយុ ១៨ខែ ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុលង់ទឹកស្រះ កាលពីពេលថ្មីៗនេះ។

