ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិសោម សម្ផស្ស

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងឃុំអង្កាញ់ និងជំរុញឱ្យអាជ្ញាធរបម្រើសេវាជូនពលរដ្ឋឱ្យបានលឿនរហ័ស
តាកែវ៖ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស បានអញ្ជើញចុះពិនិត្យនូវដំណើរការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជំរុញសមាជិកគណបក្សផ្សព្វផ្សាយពីសមិទ្ធផលរបស់បក្សទៅកាន់ពលរដ្ឋ សំដៅពង្រីកភាពឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧
តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តតាកែវទាំងអស់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តតាកែវ ចុះពិនិត្យយុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណនៅឃុំលាយបូរ ព្រមទាំងជំរុញឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
តាកែវ៖ លោក ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ថ្មីៗនេះ បានអញ្ជើញចុះពិនិត្យ យុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានដាក់ឱ្យមូលដ្ឋានរៀបចំធ្វើជូនប្រជាពលរដ្ឋដែលផុតសុពលភាព ប្រជាពលរដ្ឋគ្រប់អាយុត្រូវធ្វើថ្មី និងការដោះស្រាយរាល់ឯកសារមិនទាន់សមស្រប នៅប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុក TVET ជា «ស្ពានចម្លង» យុវជន និងជា «វិថីចាប់យកជំនាញពិតប្រាកដ» ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីប្រគល់សញ្ញាបត្រដល់សិស្ស និងនិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ» នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ថា ជាស្ពានចម្លងដ៏រឹងមាំសម្រាប់យុវជនឆ្ពោះទៅកាន់គោលដៅ និងក្តីស្រមៃរបស់ពួកគេ ហើយ TVET គឺជាវិថីនៃការចាប់យកជំនាញដ៏ពិតប្រាកដសម្រាប់ជីវិត។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងដូនកែវ ចុះសំណេះសំណាលជាមួយអាជីវករផ្សារណាត់ ដើម្បីស្តាប់កង្វល់ និងជំរុញការរៀបចំសណ្តាប់ធ្នាប់អនាម័យ
តាកែវ៖ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ អមដំណើរដោយ លោកស្រី អភិបាលរងក្រុង និងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ព្រមទាំងប្រជាពលរដ្ឋដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារណាត់ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
វិវាទដីចំណីផ្លូវមុខផ្សារអង្គរបូរីដែលអូសបន្លាយច្រើនឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្រោមការសម្របសម្រួលរបស់អភិបាលស្រុកអង្គរបូរី
តាកែវ៖ ទំនាស់ដីធ្លី និងការលក់ដូរលើចំណីផ្លូវសាធារណៈនៅមុខផ្សារអង្គរបូរី ដែលបានកើតឡើង និងអូសបន្លាយពេលយ៉ាងយូរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងទទួលបានជោគជ័យទាំងស្រុង ក្រោមការសម្របសម្រួលផ្ទាល់ពី លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរៈកងទ័ពដែលមកលេងស្រុកកំណើត
តាកែវ៖ រសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយវីរៈកងទ័ពចំនួន ១រូប ដែលបានអញ្ជើញមកលេងគេហដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈពេលអ្នកឆ្លងជំងឺអេដស៍មានការកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ
តាកែវ៖ មន្ត្រីសុខាភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន និងដៃគូអង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវរួមសហការគ្នា បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ អំពាវនាវឱ្យពលរដ្ឋយកប្រាក់សន្សំទៅផ្ញើនៅធនាគារ ដើម្បីសុវត្ថិភាព និងទទួលបានការប្រាក់
តាកែវ៖ សាខាធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យកប្រាក់ ប្រាក់សន្សំរបស់ខ្លួន ទៅផ្ញើទុកនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ បងប្អូននឹងទទួលបានកម្រៃការប្រាក់បន្ថែមជាប្រចាំ និងជាចំណែកមួយនៃប្រភពទុនដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈ នៅមូលដ្ឋានឃុំសោម ស្រុកគិរីវង់
តាកែវ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគិរីវង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសោម បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីវេទិកាសាធារណៈ» ដែលបានប្រារព្ធធ្វើឡើងនៅវត្តសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាទី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក លើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវាយតម្លៃការងារ និងពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
តាកែវ៖ នៅសាលប្រជុំសាលាស្រុកបាទី មានការរៀបចំ «កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកបាទី លើកទី២៦ ខែទី២ ឆ្នាំទី៣ នៃអាណត្តិទី៤» ក្រោមអធិបតីភាព លោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ វណ្ណៈ អភិបាលស្រុកបាទី នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។


សន្តិសុខសង្គម
សមត្ថកិច្ចស្រុកបាទី ស្រាវជ្រាវបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីលួចគាស់ចែតិយ៍ និងវាយកម្ទេចកោដ្ឋអដ្ឋិធាតុនៅវត្តចំបក់បិតមាស
តាកែវ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី «អំពើលួចមានស្ថានទម្ងន់ទោស» ដោយបានធ្វើសកម្មភាពលួចគាស់ទ្វារចែតិយ៍ និងវាយកម្ទេចកោដ្ឋអដ្ឋិធាតុ ដើម្បីស្វែងរកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងវត្តចំបក់បិតមាស ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកទ្រាំង ចុះពិនិត្យការសាងសង់ផ្ទះ និងសួរសុខ ទុក្ខគ្រួសារអតីតយុទ្ធជនចំនួន ៤គ្រួសារ
តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ផ្ទះ សាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារមួយចំនួនទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៤គ្រួសារ ដែលទទួលបានផ្ទះជាអំណោយដ៏ថ្លៃថ្លា។

